ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា (វិញ្ញាសាសរសេរលើកទី២) កំពុងដំណើរការទៅដោយរលូន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយការសហការការងារពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សុទ្ធតែបានបង្ហាញពីការទទួលខុសត្រូវលើការងារ


អ្វីដែលជាការសង្កេតលើសពីតួនាទី និងភារកិច្ច ក្រុមការងារទាំងអស់បានយកចិត្តទុកដាក់ ក្នុងការសម្របសម្រួលគ្រប់លទ្ធភាពទាំងអស់ ជូនទៅដល់បេក្ខជន និងអាណាព្យាបាល ដើម្បីធានាឱ្យបាននូវការប្រឡងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សានាពេលនេះ ប្រព្រឹត្តទៅបានរលូនតាមការគ្រោងទុក មានសណ្តាប់ធ្នាប់ មានរបៀបរៀបរយ និងមិនមានផលរំខាន។ សូមថ្លែងអំណរគុណ ដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមធ្វើឱ្យការប្រឡងប្រជែងប្រព្រឹត្តទៅដោយរលូន ដូចតាមការគ្រោងទុក។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១