ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡង បានចុះពិនិត្យ តាមដានការតាក់តែងវិញ្ញាសា និងជ្រើសរើសប្រធានវិញ្ញាសា សម្រាប់ប្រឡងប្រជែងទាំងពីរវគ្គ នារសៀលនេះ ដែលមានបេក្ខជនចូលរួមប្រឡងចំនួន ៤,៣២១នាក់
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ, ព័ត៌មានរដ្ឋមន្ត្រី | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤
សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់សមាសភាពអ្នកតាក់តែងវិញ្ញាសា រួមមានវិញ្ញាសាគណិតវិទ្យា ចំនួន ១០រូប និងវិញ្ញាសាអក្សរសាស្ត្រខ្មែរ ចំនួន ១០រូប (គ្រូនៅតាមវិទ្យាល័យផ្សេងគ្នា) មកក្រសួងមុខងារសាធារណៈ។ បន្ទាប់មក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជ្រើសរើសគ្រូតាក់តែងវិញ្ញាសាគណិតវិទ្យា ចំនួន ៥រូប ក្នុងចំណោម ១០រូប និងវិញ្ញាសាអក្សរសាស្ត្រខ្មែរ ចំនួន ៥រូបក្នុង ចំណោម ១០រូប។