គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជម្រាបជូនបេក្ខជនទាំងអស់ ដែលបានដាក់ពាក្យតាមប្រព័ន្ធអនឡាញ នៃការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន នៅមត្តេយ្យសិក្សា សូមធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មាន លើបញ្ជីឈ្មោះបណ្តោះអាសន្ន
👉តាមរយៈតំណភ្ជាប់៖ https://go.gov.kh/era/mcskindergarten និងស្កេន QR Code ចាប់ពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទី ជាកំហិត។
👉បេក្ខជនត្រូវពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានរបស់សាមីខ្លួននៅក្នុងបញ្ជីឈ្មោះបណ្តោះអាសន្ន និងស្នើធ្វើការកែតម្រូវ ពាក់ព័ន្ធនឹងកំហុសអក្ខរ៉ាវិរុទ្ធ ភេទ និងថ្ងៃខែឆ្នាំកំណើត ក្នុងរយៈពេលកំណត់ខាងលើ។ ផុតរយៈពេលនេះ បេក្ខជនមិនអាចស្នើកែតម្រូវបានឡើយ។
👉 បញ្ជាក់៖ ចំពោះព័ត៌មានផ្សេងៗ សូមទំនាក់ទំនងតាមទូរស័ព្ទ ឬប្រព័ន្ធ Telegram៖ ០១០ ៨១៦ ៥៧៣, ០៦១ ២៦៨ ៩៩៩, ០១០ ៤៣៧ ៩២២, ០១០ ៤៣៧ ៩២២, ០១២ ៣៦១ ០៨៨, ០៩៨ ៥៥២ ៥៧៧។
👉ដើម្បីទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធនឹងការប្រឡង សូមភ្ជាប់ជាមួយបណ្តាញផ្សព្វផ្សាយផ្លូវការនានារបស់ក្រសួងមុខងារសាធារណៈ តាមតំណមានជូនភ្ជាប់ខាងក្រោម៖
👉 បណ្តាញផ្សព្វផ្សាយឈ្មោះ «ក្រសួងមុខងារសាធារណៈ» ១.Telegram (https://t.me/mcsgovkh) ២.Facebook (https://www.facebook.com/CivilServiceCambodia)
👉 បណ្តាញផ្សព្វផ្សាយឈ្មោះ «ព័ត៌មានមុខងារសាធារណៈ» ១.Telegram (https://t.me/CivilServiceNews31) ២.Facebook (https://www.facebook.com/Civil.Service.News)