​គណៈ​ប្រ​តិភូ​ក្រសួង​មុខ​ងារ​សាធារណៈ​ចុះ​ស្វែង​យល់​ពី​ការ​ផ្តល់​សេវា​សាធារណៈ​របស់​ក្រសួង​រៀប​ចំ​ដែន​ដី ​នគរូប​នីយ​កម្ម ​និង​សំណង់


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី០៥ ខែកក្តដា ឆ្នាំ២០១៦ នាទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ​គណៈ​ប្រតិភូនៃលេខាធិការដ្ឋាននៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ របស់​ក្រសួង​មុខ​ងារ​សាធារណៈ ដឹកនាំដោយ ឯកឧត្តម ប៉ូល ពីឌូ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ រួមទាំងសមាសភាពចូលរួមដែលជាតំណាងមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងក្រសួងមហាផ្ទៃ បានអញ្ជើញចុះមកក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដេីម្បីជួបប្រជុំពិភាក្សា ក្នុងគោលបំណងពិនិត្យលើការផ្តល់សេវាសាធារណៈរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងចុះពិនិត្យជាក់ស្តែងដល់កន្លែងផ្តល់សេវានៅការិយាល័យ ច្រកចេញចូលតែមួយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។


ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១