គណៈកម្មការរៀបចំការប្រឡងប្រជែង បានសម្រេចឱ្យសាធារណជនស្ម័គ្រចិត្តចំនួន ២០នាក់ ដាក់ពាក្យស្នើសុំចូលរួមសង្កេតការណ៍ ដោយផ្ទាល់ ក្នុងការប្រឡងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា វិញ្ញាសាសរសេរលើកទី២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ព្រមទាំងថ្ងៃបន្តបន្ទាប់នៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល
ស្ថិតនៅ៖ ព័ត៌មាននិងឯកសារ | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤



សាធារណជនអាចដាក់ពាក្យតាមរយៈ QR Code ឬ Link Link https://forms.gle/9JNVR8s3SF6HqjFS6 ចាប់ពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ ត្រឹមម៉ោង ១២៖០០ថ្ងៃត្រង់។
សូមបញ្ជាក់៖ អ្នកដាក់ពាក្យចំនួន ២០នាក់ដំបូងដែលបំពេញព័ត៌មានគ្រប់គ្រាន់ និងច្បាស់លាស់ នឹងត្រូវបានជ្រើសរើសធ្វើជាអ្នកសង្កេតការណ៍ជាសាធារណជន។
ដើម្បីទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធនឹងការប្រឡង សូមភ្ជាប់ជាមួយបណ្តាញផ្សព្វផ្សាយផ្លូវការនានារបស់ក្រសួងមុខងារសាធារណៈ តាមតំណមានជូនភ្ជាប់ខាងក្រោម៖
១.ក្រសួងមុខងារសាធារណៈ ៖ https://t.me/mcsgovkh
២.ព័ត៌មានមុខងារសាធារណៈ ៖ https://t.me/CivilServiceNews31