តើអ្នកដឹងទេ? ១៥ឆ្នាំមុន សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ត្រូវបានចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក របស់អង្គការយូណេស្កូ (៣១ កក្ដដា ២០០៩ ~ ៣១ កក្កដា ២០២៤)
នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ គឺជាខួបលើកទី១៥ នៃការដាក់បញ្ចូលបណ្ណសារសារមន្ទីរទួលស្លែង ទៅក្នុងបញ្ជីស្មារតីចងចាំ នៃពិភពលោករបស់អង្គការយូណេស្កូ នៅទីក្រុងប្រ៊ិដថោន ប្រទេសបារបាដូស កាលពីថ្ងៃ៣០ ខែកក្កដា ឆ្នាំ២០០៩។
សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ជាកន្លែងចងចាំពីព្រឹត្តិការណ៍នៃការសួរចម្លើយ និងឃុំឃាំងក្នុងមន្ទីរស‑២១ នាសម័យខ្មែរក្រហម។ សារមន្ទីរនេះ បានរក្សាទុក និងបង្ហាញភស្ដុតាងនៃព្រឹត្តិការណ៍សោកនាដកម្មក្នុងប្រវត្ដិសាស្រ្ដកម្ពុជា ដើម្បីឱ្យសាធារណជនសិក្សា ស្វែងយល់ ក្នុងបំណងជម្រុញ និងលើកទឹកចិត្តឱ្យពួកគេក្លាយទៅជាអ្នកផ្សព្វផ្សាយសារសន្តិភាព។
សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ស្ថិតនៅផ្លូវលេខ១១៣ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកងក្រុងភ្នំពេញ។ ម៉ោងបើកចូលទស្សនា ភ្ញៀវអាចចូលទស្សនារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៨ៈ០០ព្រឹក ដល់ ៥ៈ០០ល្ងាច។ តម្លៃសំបុត្រសម្រាប់ប្រជាជនខ្មែរ ឥតគិតថ្លៃ សម្រាប់ជនបរទេស (អាយុពី ១០ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ) ៣ដុល្លារ (អាយុពី ១៨ឆ្នាំឡើង) ៥ដុល្លារសំបុត្រចូលទស្សនា មានលក់តែនៅបញ្ជរលក់សំបុត្រក្នុងសារមន្ទីរតែប៉ុណ្ណោះ។