សូមអរគុណ ក្រុមការងារទាំងអស់ ដែលបានបំពេញការងារដោយទឹកចិត្ត និងបេះដូង លើសពីតួនាទី
ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា វិញ្ញាសាសរសេរលើកទី១ ដើម្បីសម្រាំងបេក្ខជន កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានបេក្ខជនមកពីខេត្តសៀមរាបចំនួន ២រូបដែលជាប្តីប្រពន្ធនឹងគ្នា បានមកប្រឡងក្នុងពេលតែមួយ ដោយមានកូនតូចមកជាមួយផងដែរ។ ដោយសារស្ថានភាពជាក់ស្តែង លក្ខខ័ណ្ឌតម្រូវគណៈកម្មការរៀបចំការប្រឡងប្រជែង បានព្យាយាមសម្របសម្រួលធ្វើយ៉ាងណាឱ្យបេក្ខជនទាំង២ បានចូលប្រឡង ដោយបានជួយសម្របសម្រួលទុក្ខធុរៈជាក់ស្តែង តាមរយៈការជួយមើលថែកូនតូចរបស់អ្នកទាំង២។
សូមអញ្ជើញទស្សនា និងស្តាប់វីដេអូ ចំណាប់អារម្មណ៍របស់អ្នកស្រី សេរី រ៉ូសិកា និងលោក សាវិត ហ៊ីង បេក្ខជនប្រឡងប្រជែងជាគ្រួសារ មកលើការសម្របសម្រួលរបស់គណៈកម្មការ ដល់អ្នកទាំង២ អាចដំណើរការប្រឡងប្រជែងចប់ដោយរលូន។
សូមលើកទឹកចិត្ត និងកោតសរសើរចំពោះការពុះពារ ប្រឹងប្រែង តស៊ូ និងសូមជូនពរ ដល់អ្នកទាំង២ ទទួលបានលទ្ធផលជាទីគាប់ចិត្ត។