កម្មវិធីការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល គឺជាផ្នែកមួយនៃការអនុវត្តវិធានការគន្លឹះ នៃកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ។ កម្មវិធីនេះ ជាការផ្តួចផ្តើមរួមគ្នាដោយក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងពង្រឹងអភិបាលកិច្ចអង្គភាពផ្តល់សេវាសាធារណៈ និងជាយន្តការបំពេញបន្ថែមក្នុងការពង្រីកភាពជាគំរូនៃការផ្តល់សេវាសាធារណៈ សម្រាប់វិស័យអប់រំនិងវិស័យសុខាភិបាល


ក្នុងពេលនេះ កម្មវិធីវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ស្ថិតក្នុងដំណាក់កាលរៀបចំទទួលបេក្ខភាពចូលរួមប្រកួតសម្រាប់ឆ្នាំ២០២៤។ ឆ្នាំនេះ គណៈកម្មការបានកំណត់យកវិទ្យាល័យ និងមត្តេយ្យសិក្សា សម្រាប់វិស័យអប់រំ និងមន្ទីរពេទ្យបង្អែកដែលផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត១(CPA1) មន្ទីរពេទ្យបង្អែកដែលផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត២(CPA2) និងមន្ទីរពេទ្យបង្អែកដែលផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត៣(CPA3) សម្រាប់វិស័យសុខាភិបាល។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១