ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានមានប្រសាសន៍ក្នុងពិធីកាត់វិញ្ញាសាជានិមិត្តរូបថា “លោកគ្រូ អ្នកគ្រូ ជាអ្នកតាក់តែងវិញ្ញាសា បានអញ្ជើញមកដល់មណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល វេលាម៉ោង ៦ព្រឹក ដោយចាប់ផ្តើមធ្វើការតាក់តែងវិញ្ញាសា វេលាម៉ោង៦ និង៣០នាទី។
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ, ព័ត៌មានរដ្ឋមន្ត្រី | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤
គិតត្រឹមម៉ោងប្រមាណ ៨ព្រឹក ជម្រើសវិញ្ញាសាត្រូវបានរៀបចំរួចរាល់យ៉ាងហោចណាស់ ១៤៥សំណួរ។ បន្ទាប់មកខ្ញុំ (ឯកឧត្តមឧបនាយករដ្ឋមន្ត្រី) ជ្រើសរើស១០០សំណួរ ជាប្រធានវិញ្ញាសា និងចុះហត្ថលេខាលើប្រធានវិញ្ញាសានោះ។”
ឯកឧត្តមក៏បានលើកឡើងបន្ថែមទៀតថា “គ្រប់ដំណាក់កាលទាំងអស់ គឺដើម្បីធានាថាមិនឱ្យមានការបែកធ្លាយវិញ្ញាសា ជាដាច់ខាត”។
សូមជូនពរបេក្ខជនទាំងអស់ទទួលបានជោគជ័យ និងទទួលបានលទ្ធផលជាទីគាប់ចិត្តគ្រប់ៗគ្នា។