ក្នុងពេលបច្ចុប្បន្ន ក្រសួងមុខងារសាធារណៈ បានពង្រឹង និងបន្តបណ្តុះជំនាញវិជ្ជាជីវៈរបស់មន្ត្រីជំនាញរបស់យើង តាមរយៈការផ្តល់ឱកាសឱ្យមន្ត្រីជំនាញផ្លាស់ប្តូរទម្លាប់ការងារ ពីការងារដាច់ៗដោយឡែក (Functional) មកជាការងារប្រតិបត្តិការ (Operational) ពោលគឺជាការចូលរួមអនុវត្តការងារនៅគ្រប់ដំណាក់កាល ឈ្វេងយល់ពីដំណើរការការងារគ្រប់ជំហ៊ាន ចាប់តាំងពីពេលចាប់ផ្តើម រហូតដល់ពេលការងារត្រូវបញ្ចប់

“ក្នុងពេលបច្ចុប្បន្ន ក្រសួងមុខងារសាធារណៈ បានពង្រឹង និងបន្តបណ្តុះជំនាញវិជ្ជាជីវៈរបស់មន្ត្រីជំនាញរបស់យើង តាមរយៈការផ្តល់ឱកាសឱ្យមន្ត្រីជំនាញផ្លាស់ប្តូរទម្លាប់ការងារ ពីការងារដាច់ៗដោយឡែក (Functional) មកជាការងារប្រតិបត្តិការ (Operational) ពោលគឺជាការចូលរួមអនុវត្តការងារនៅគ្រប់ដំណាក់កាល ឈ្វេងយល់ពីដំណើរការការងារគ្រប់ជំហ៊ាន ចាប់តាំងពីពេលចាប់ផ្តើម រហូតដល់ពេលការងារត្រូវបញ្ចប់។ នេះជាការកែលម្អ និងការផ្លាស់ប្តូរជាវិជ្ជមានមួយ នៃរបៀបរបបការងាររបស់ក្រសួងមុខងារសាធារណៈ ដែលមានមន្ត្រីមានជំនាញ មានវិជ្ជាជីវៈ និងមានទំនួលខុសត្រូវច្បាស់លាស់លើការងាររៀងៗខ្លួន។”
នេះជាប្រសាសន៍របស់លោកជំទាវ ឈី វិជ្ជរ៉ា ចែករំលែកក្នុងកិច្ចប្រជុំពិភាក្សា ពិគ្រោះយោបល់ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើការងារពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ននារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។