ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា រយៈពេលពីរថ្ងៃនេះ មានការអញ្ជើញចូលរួមជាអនុរក្ស មកពីក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា សរុបចំនួន ៣៥២នាក់
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤
យោងតាមនិយាមនីតិវិធីប្រតិបត្តិ ស្តីពីការជ្រើសរើសមន្ត្រីរាជការស៊ីវិល អនុគណៈកម្មការអនុរក្សមានភារកិច្ច ដូចខាងក្រោម៖
– បែងចែកកញ្ចប់សម្ភារៈនិងវិញ្ញាសាទៅតាមបន្ទប់ប្រឡង
– ពិនិត្យនិងផ្ទៀងផ្ទាត់បេក្ខជនដែលចូលរួមប្រឡងនៅតាមបន្ទប់នីមួយៗ
– ធានាដំណើរការប្រឡងរបស់បេក្ខជននៅតាមបន្ទប់នីមួយៗស្របតាមគោលការណ៍ បែបបទនិងនីតិវិធីដែលបានកំណត់
– ប្រមូលសន្លឹកកិច្ចការបេក្ខជនមកប្រឡងទាំងអស់ឱ្យបានគ្រប់ចំនួន ចំពោះអ្នក ដែលអវត្តមានត្រូវសរសេរសម្គាល់អក្សរ A ធំដោយប្រើប៊ិកពណ៌ក្រហមនិងប្រគល់ ជូនអនុគណៈកម្មការកណ្តាល
– បំពេញភារកិច្ចផ្សេងទៀត តាមការចាត់តាំងរបស់គណៈមេប្រយោគ។
សូមអរគុណដល់ការចូលរួមការងារទាំងអស់គ្នា!