«បរិយាបន្ន» សំដៅដល់ការលើកកម្ពស់ស្ថានភាពរបស់បុគ្គល និងក្រុមនានាក្នុងការចូលរួម និងការទទួលសេវា ឬផលពីសកម្មភាពនានារបស់សង្គមដោយមិនរើសអើង



«បរិយាបន្ន» សំដៅដល់ការលើកកម្ពស់ស្ថានភាពរបស់បុគ្គល និងក្រុមនានាក្នុងការចូលរួម និងការទទួលសេវា ឬផលពីសកម្មភាពនានារបស់សង្គមដោយមិនរើសអើង។ គោលបំណងនៃបរិយាបន្ន គឺការផ្តល់នូវសេវា ដល់ក្រុមផ្សេងៗគ្នា ដោយមិនគិតពីពិការភាព ឋានៈ យេនឌ័រ ពណ៌សម្បុរ សាសនា ជាតិសាសន៍ ស្ថានភាព និងជីវភាពគ្រួសារ។ «បរិយាបន្ន» ត្រូវបានចែងជាគោលការណ៍មួយ នៃគោលការណ៍ផ្សេងទៀត សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ដែលក្រសួងមុខងារសាធារណៈ បាន និងកំពុងដឹកនាំរៀបចំការប្រឡង ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។


សូមអញ្ជើញទស្សនាវីដេអូខ្លីករណីរបស់បេក្ខនារីមួយរូប ដែលបានចូលរួមប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ។ គណៈកម្មការរៀបចំការប្រឡងប្រជែង សូមធ្វើការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ប្អូនស្រី និងជូនពរប្អូនស្រី សម្រេចក្តីស្រមៃ និងបំណងប្រាថ្នារបស់ខ្លួន តាមរយៈឱកាសស្មើៗគ្នាជាបរិយាបន្ន ដែលរាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងរៀបចំជូនជាបន្តបន្ទាប់៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១