យើងខ្ញុំមានមោទនភាពយ៉ាងខ្លាំងដោយបានឃើញសមិទ្ធផលដ៏មានអត្ថប្រយោជន៍ក្នុងបរិបទឌីជីថល និងដើម្បីសុវត្ថិភាពព័ត៌មានវិទ្យា ដែលបានលេចចេញពីការខិតខំសិក្សា ស្រាវជ្រាវរបស់កូនខ្មែររហូតសម្រេចបានជាកម្មវិធីសន្ទនា និងទំនាក់ទំនង CoolApp


យើងខ្ញុំមានមោទនភាពយ៉ាងខ្លាំងដោយបានឃើញសមិទ្ធផលដ៏មានអត្ថប្រយោជន៍ក្នុងបរិបទឌីជីថល និងដើម្បីសុវត្ថិភាពព័ត៌មានវិទ្យា ដែលបានលេចចេញពីការខិតខំសិក្សា ស្រាវជ្រាវរបស់កូនខ្មែររហូតសម្រេចបានជាកម្មវិធីសន្ទនា និងទំនាក់ទំនង CoolApp។ ការប្រើប្រាស់កម្មវិធី CoolApp មិនត្រឹមតែជាការចូលរួមលើកទឹកចិត្ត និងគាំទ្រសមិទ្ធផលខ្មែរតែប៉ុណ្ណោះទេ ថែមទាំងជាការចូលរួមការពារសុវត្ថិភាព បង្កើនឯករាជ្យភាពលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនាក់ទំនងផងដែរ។


CoolApp ជាបណ្តាញទំនាក់ទំនងសង្គម Chat លើកដំបូងរបស់កម្ពុជា ដែលមានលក្ខណៈកម្រិតស្តង់ដារខ្ពស់។ CoolApp មានមុខងារជាច្រើនរួមមាន Chat និង Call និង Video Call ដោយប្រើប្រាស់តាមស្តង់ដាររក្សាសុវត្ថិភាពទិន្នន័យក្នុងលក្ខណៈ Encryption មានន័យថា រាល់ព័ត៌មានដែលសន្ទនាមិនត្រូវបានភាគីណាមួយក្រៅពីដៃគូដែលកំពុងសន្ទនាអាចទាញយក មើល ឬអានសាររបស់យើងបានឡើយ សូម្បីតែក្រុមហ៊ុន CoolApp ខ្លួនឯងផ្ទាល់។


យើងខ្ញុំជាមន្ត្រីរាជការសូមចូលរួមគាំទ្រ និងចូលរួមជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងការលើកទឹកចិត្តដល់មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋ ក្នុងការតម្លើងកម្មវិធី CoolApp ដើម្បីប្រើប្រាស់ជាមួយគ្នា។ ដ្បិតថាមុខងារមួយចំនួន គួរនឹងត្រូវអភិវឌ្ឍបន្ថែម តែAdmin បានសាកល្បងប្រើប្រាស់រួចហើយ ហើយមានការពេញចិត្តជាខ្លាំង។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១