ប្រតិភូក្រសួងមុខងារសាធារណៈ ដឹកនាំដោយ ឯកឧត្តម ឈុន សុជាតិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៤ របស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍ (OECD) នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤
កិច្ចប្រជុំប្រចាំឆ្នាំនេះប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៨ ទី២៩ ខែឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ “បរិវត្តកម្មនៃវិស័យសាធារណៈ -Transformation in the Public Sector” ដោយមានការចូលរួមពីប្រតិភូចំនួនជាង៦០រូប មកពីបណ្តាប្រទេសនានាចំនួន៣៣ប្រទេស។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងធ្វើការផ្លាស់ប្តូរយោបល់ ចែករំលែកបទពិសោធ ព្រមទាំងស្វែងយល់ពីបញ្ហាប្រឈម និងដំណោះស្រាយនានា ដែលកំពុងកើតមានក្នុងវិស័យសាធារណៈ ដែលប្រឈមជាមួយនិន្នាការសកលភាវូបនីយកម្ម និងការវិវឌ្ឍនៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន៕