គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនដំណឹងដល់បេក្ខជនទាំងអស់ ឱ្យបានជ្រាបថា ការពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានបញ្ជីឈ្មោះបណ្តោះអាសន្នលើកទី២ (លើកចុងក្រោយ)
គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនដំណឹងដល់បេក្ខជនទាំងអស់ ឱ្យបានជ្រាបថា ការពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានបញ្ជីឈ្មោះបណ្តោះអាសន្នលើកទី២ (លើកចុងក្រោយ) របស់បេក្ខជន ដែលបានចុះឈ្មោះប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា តាមប្រព័ន្ធអនឡាញ នឹងត្រូវបិទបញ្ចប់ត្រឹមព្រឹកស្អែក
👉អនុគណៈកម្មការទទួលពាក្យ បានរៀបចំបញ្ជីឈ្មោះបណ្តោះអាសន្នលើកទី២ (លើកចុងក្រោយ) ដើម្បីដាក់ឱ្យបេក្ខជនធ្វើការពិនិត្យ នឹងផ្ទៀងផ្ទាត់ព័ត៌មានរបស់ខ្លួន តាមរយៈតំណភ្ជាប់៖ https://go.gov.kh/era/mcsregnew និងស្កេន QR Code ចាប់ពីជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១០:០០នាទីព្រឹក ជាកំហិត។
👉 ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមទូរស័ព្ទ ឬប្រព័ន្ធ Telegram៖ ០៩៨ ៥៥២ ៥៧៧, ០១១ ៨៩២ ០៣៩, ០១២ ៧៥៧ ៣៨០, ០៦១ ២៦៨ ៩៩៩, ០៧៨ ២៤៣ ២៣៥, ០១០ ៤៣៧ ៩២២, ០១៧ ៥៥១ ០២១ រៀងរាល់ម៉ោងធ្វើការ
ដើម្បីទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធនឹងការប្រឡង សូមភ្ជាប់ជាមួយបណ្តាញផ្សព្វផ្សាយផ្លូវការនានារបស់ក្រសួងមុខងារសាធារណៈ តាមតំណមានជូនភ្ជាប់ខាងក្រោម៖
១.ក្រសួងមុខងារសាធារណៈ https://t.me/mcsgovkh
២.ព័ត៌មានមុខងារសាធារណៈ https://t.me/CivilServiceNews31