ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញដើម្បីពិនិត្យដំណើរការផ្ទៀងផ្ទាត់ការបូកសរុបពិន្ទុ ឆ្ពោះទៅការផ្សព្វផ្សាយលទ្ធផលការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅអនុវិទ្យាល័យ ដំណាក់កាលទី២
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ, ព័ត៌មានរដ្ឋមន្ត្រី | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤
រសៀលថ្ងៃនេះ នៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញ ដើម្បីពិនិត្យដំណើរការផ្ទៀងផ្ទាត់ការបូកសរុបពិន្ទុ ឆ្ពោះទៅការផ្សព្វផ្សាយលទ្ធផលការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅអនុវិទ្យាល័យ ដំណាក់កាលទី២ ដើម្បីសម្រាំងយកបេក្ខជនជាប់ជាស្ថាពរ ចំនួន ៤៤១នាក់។
ខណៈនេះ ក្រុមការងារកំពុងពិនិត្យផ្ទៀងផ្ទាត់ពិន្ទុសរុបចុងក្រោយ ក្រោមការឃ្លាំមើល និងតាមដានពីអង្គភាពប្រឆាំងអំពើពុករលួយ និងអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ ព្រមទាំងមានការចូលរួមពីអ្នកសង្កេតការណ៍តំណាងសកលវិទ្យាល័យ និងសាធារណជនចុះឈ្មោះស្ម័គ្រចិត្តជាអ្នកសង្កេតការណ៍៕