ក្រុមការងារចម្រុះក្រសួងមុខងារសាធារណៈ និងក្រសួងបរិស្ថានចុះធ្វើជំរឿនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៅទីស្តីការក្រសួងបរិស្ថាន


រាជធានីភ្នំពេញ៖ នៅថ្ងៃទី ១៣-១៤ ខែ មិថុនា ឆ្នាំ ២០១៦ នេះ ក្រុមការងារចម្រុះក្រសួងមុខងារសាធារណៈ និងក្រសួងបរិស្ថាន ក្រោមការសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចាប់ផ្តើមចុះធ្វើជំរឿនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងបរិស្ថាន នៅទីស្តីការក្រសួង។ មន្ត្រី ទាំងអស់ដែលជាគោលដៅជំរឿន ត្រូវមានវត្តមាននៅចំពោះមុខមន្ត្រីជំរឿន ជាមួយនឹងឯកសារពាក់ព័ន្ធ។
យុទ្ធនាការនេះ នឹងបន្តធ្វើនៅថ្នាក់រាជធានី ខេត្ត ទាំង ២៥ ទូទាំងប្រទេស ចាប់ពីថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០១៦ តទៅ។ ក្រុមការងារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហការដ៏ល្អរបស់គ្រប់ភាគីពាក់ព័ន្ធ។


© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១