កិច្ចប្រជុំក្រុមការងារគាំទ្របច្ចេកទេស ត្រៀមរៀបចំចុះធ្វើជំរឿន មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន


រាជធានីភ្នំពេញ៖នារសៀលថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ ២០១៦ នេះ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម រដ្ឋមន្ត្រី សាយ សំអាល់ បានដឹកនាំប្រជុំណែនាំ និងផ្តល់អនុសាសន៍ ដល់ក្រុមការងារជំរឿន មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងឧទ្យានុរក្ស នៃក្រសួងបរិស្ថាន។
ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថ្លែងអំណរគុណដល់ ក្រសួងមុខងារសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុព្រមទាំងអង្គភាពប្រឆាំងអំពើពុករលួយដែលបានផ្តល់កិច្ចសហការក្នុងកិច្ចការជំរឿននេះ។ លោកក៏បានបញ្ជាក់ថា កិច្ចការនេះ ជាជំហានមួយបន្ថែមទៀតក្នុងគោលដៅអភិវឌ្ឍស្ថាប័ន ដើម្បីធានាប្រសិទ្ធភាពក្នុងការងារកែទម្រង់ស៊ីជម្រៅលើវិស័យបរិស្ថាន។ កិច្ចដំណើរការ និងភាពរឹងមាំក្នុងការដឹកនាំរដ្ឋ ចាំបាច់ត្រូវតែមានមន្ត្រីសាធារណៈដែលមានសមត្ថភាព និងបំពេញការងារប្រកបដោយឆន្ទៈ ទើបធានាបាននូវប្រសិទ្ធភាព និងប្រសិទ្ធផលការងារ។
សូមជម្រាបផងដែរថា ក្រុមការងារចម្រុះ នឹងចាប់ផ្តើមការងារជំរឿន ពីថ្ងៃទី ១៣-១៤ ខែ មិថុនា ឆ្នាំ ២០១៦ នៅទីស្តីក្រសួងបរិស្ថាន សម្រាប់មន្ត្រីនៅថ្នាក់ជាតិ និង ពីថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០១៦ តទៅ សម្រាប់មន្ត្រីថ្នាក់ក្រោមជាតិ ក្របខណ្ឌក្រសួងបរិស្ថាន នៅទូទាំង ២៥ រាជធានី ខេត្ត។


ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១