វគ្គ​បណ្តុះ​បណ្តាល​លិខិត​បទ​ដ្ឋាន​គតិ​យុត្ត​ថ្មីៗ​ពាក់​ព័ន្ធ​នឹង​ការ​គ្រប់​គ្រង​មន្រ្តី​រាជ​ការ​ស៊ី​វិល​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ


ខេត្តបន្ទាយមានជ័យ៖ នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា​ ឆ្នាំ​២០១៦ ​មន្ទី​រមុខ​ងារ​សា​ធារណ:​ខេត្ត​បន្ទាយ​មាន​ជ័យ​សហ​ការ​ជា​មួយ​រដ្ឋ​បាល​ខេត្ត​ បានរៀបចំបើកវគ្គបណ្តុះបណ្តាលលិខិត​បទ​ដ្ឋាន​គតិយុត្តថ្មីៗពាក់ព័ន្ធនឹងការគ្រប់គ្រងមន្រ្តីរាជការស៊ីវិលជូនថ្នាក់ដឹកនាំនិងមន្រ្តីរាជការទូទាំងខេត្ត។ វគ្គបណ្តុះបណ្តាលនេះ គ្រូឧទ្ទេ​សនាម បានលើកយកអនុក្រឹត្យ និងសេចក្តីសម្រេចមួយចំនួនមកបង្ហាញជូនអ្នកចូលរួមទាំងអស់ជ្រាប និងឆ្លើយតបទៅនឹងចម្ងល់ពាក់ព័ន្ធនឹងការអនុវត្តអនុក្រឹត្យស្តីពីការគ្រប់គ្រងវត្តមានមន្រ្តីរាជការស៊ីវិលនិងមន្រ្តីជាប់កិច្ចសន្យាជូនមន្រ្តីទាំងអស់យល់់ និងចូលរួមអនុវត្តខ្លឹមសារអនុក្រឹត្យទាំងអស់គ្នាដើម្បីឆ្លើយតបនឹងគោលការណ៍ប្រសិទ្ធភាពការងារ។


ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១