សិក្ខាសាលាស្តីពីការចាប់ផ្តើមការសិក្សាលើមុខងារ រចនាសម្ព័ន្ធ និងនីតិវិធីនៃការបំពេញការងាររបស់អង្គភាពធនធានមនុស្សនៅថ្នាក់ក្រោមជាតិ


រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ នៅសណ្ឋាគារអាំងទែកង់ទីណង់តាល់ក្រសួង​មុខងារសាធារណៈបានសហការ​ជាមួយ​កិច្ចស​ហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បានរៀបចំសិក្ខាសាលាស្តីពីការចាប់ផ្តើមការសិក្សាលើមុខងារ រចនាសម្ព័ន្ធ និងនីតិវិធីនៃការបំពេញការងារ​របស់អង្គភាពធនធានមនុស្សនៅថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពឯកឧត្តម ថោ សេដ្ឋាណា អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ដោយមាន​វត្តមានចូលរួម ពីសំណាក់​ថ្នាក់ដឹក​នាំ មន្ត្រីរាជការក្រសួងមុខងារសាធារណៈ, តំណាងគណៈកម្មាធិការដឹកនាំ​ការងារកែទម្រង់ការគ្រប់គ្រង​ហិរញ្ញ​វត្ថុសាធារណៈ (PFM), តំណាងគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (NCDD), តំណាងមកពី ក្រសួង-ស្ថាប័ន​ចំនួន៥ និង​​តំណាង GIZ ។ សិក្ខាសាលានេះរៀបចំឡើងមានគោលបំណងធំៗគឺ (១)ផ្តល់ឱកាសដល់រដ្ឋបាលថ្នាក់​ក្រោមជាតិ​និងមន្ទីរ​​​​ជំនាញនានាដើម្បីពង្រឹងសមត្ថភាពផ្ទាល់ខ្លួនក្នុងការគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្សក្នុងស្ថាប័នសាមី (២)កំណត់ពង្រឹងតួនាទីរបស់​អង្គភាព​គ្រប់គ្រងធនធានមនុស្សនៅថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្សនៅថ្នាក់ក្រោមជាតិ និង (៣)ផ្តល់នូវជម្រើសជាយុទ្ធ​សាស្រ្តនានា ដើម្បីគាំទ្រដល់ការអនុវត្តបទដ្ឋានគតិយុត្តក្នុងការគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្សនៅថ្នាក់ក្រោមជាតិ។


ឯកសារយោង៖

​សុន្ទរកថាបើកសិក្ខាសាលាស្តីពីការចាប់ផ្តើមការសិក្សាលើ មុខងាររចនាសម្ព័ន្ធ និងនីតិវិធីនៃការបំពេញការងាររបស់អង្គភាពធនធានមនុស្សនៅថ្នាក់ក្រោម​​ជាតិ ដោយ ឯកឧត្តម ថោ សេដ្ឋាណា​ អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសវិមជ្ឈការ និងវិសហមជ្ឈការ ក្រសួងមុខងារសាធារណៈ

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១