វត្តមានអ្នកសារព័ត៌មាន និងអ្នកសង្កេតការណ៍បង្ហាញនូវការប្រឡងប្រជែងដែលធានាបាននូវគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព


គ្រប់ដំណាក់កាលទាំងអស់នៃការប្រឡងប្រជែង ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយទៅដល់សាធារណជន និងបេក្ខជន គ្រប់ទីកន្លែង។ គ្រប់ដំណើរការប្រឡងប្រជែងទាំងអស់ត្រូវបានប្រព្រឹត្តិទៅក្រោមក្រសែភ្នែកអ្នកសង្កេតការណ៍នៃអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យ យុវជនស្ម័គ្រចិត្ត ស.ស.យ.ក. និងអ្នកសង្កេតការណ៍ជាសាធារណជន។


មិនថាអ្នកសារព័ត៌មាន ឬអ្នកសង្កេតការណ៍ដែលអញ្ជើញចូលរួម សុទ្ធតែមានតួនាទីឃ្លាំមើលសកម្មភាព និងដំណើរការនៃការប្រឡងប្រជែងក្នុងគោលដៅធានាបានថាការប្រឡងប្រជែងពិតជាប្រព្រឹត្តិទៅស្របតាមគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន ប្រសិទ្ធភាព។ ទន្ទឹមនឹងនេះអ្នកសង្កេតការណ៍ដែលជាយុវជន ស.ស.យ.ក ក៏បានចូលរួមក្នុងតួនាទីសម្របសម្រួល និងផ្តល់ព័ត៌មានពីដំណើរការទូទៅនៃការប្រឡង ជូនទៅដល់បេក្ខជនតាមការចាំបាច់ ដើម្បីការប្រពឹត្តទៅតាមគោលការណ៍ដូចការគ្រោងទុក។


សូមអរគុណសម្រាប់ការចូលរួមរបស់អ្នកទាំងអស់គ្នា!

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១