ខណៈពេលនេះ គណៈមេប្រយោគកំពុងតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូអនុវិទ្យាល័យ សម្រាំងបេក្ខជនលើកទី១ ថ្ងៃទី៣
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤
តាមការគ្រោងទុក ការប្រឡងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ នារសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ មានបេក្ខជនចូលរួមចំនួន ៨,៩២៦នាក់ ដែលបានចែកចេញជា ២វេន និង ២មណ្ឌល រួមមាន៖
👉វេនទី១ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច មានបេក្ខជនចំនួន ៤,២៣៧នាក់៖
– ជីវវិទ្យា (ប្រព័ន្ធបណ្តុះបណ្តាល ១២+៤) ចំនួន ២,២២៣នាក់
– ជីវវិទ្យា-ផែនដីវិទ្យា (ប្រព័ន្ធបណ្តុះបណ្តាល ១២+២) ចំនួន ២,០១៤នាក់។
👉វេនទី២ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលជ្រើសរើសមុខវិជ្ជាឯកទេស គណិតវិទ្យា-រូបវិទ្យា (ប្រព័ន្ធបណ្តុះបណ្តាល ១២+២) ចំនួន ៤,៦៨៩នាក់។