ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យថ្ងៃទី១ ត្រូវបានបញ្ចប់ដោយជោគជ័យ


រយៈពេលមួយថ្ងៃពេញនៃការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ ត្រូវបានបញ្ចប់ដោយជោគជ័យ និងរលូន ដោយមានការចូលរួមពីបេក្ខជនជាច្រើនរូបប្រឡងប្រជែងគ្នាឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។


ក្នុងពេលមួយថ្ងៃពេញ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់​ ដើម្បីបំពេញការងារ និងពិនិត្យដំណើរការប្រឡងដោយផ្ទាល់ នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។


សូមជម្រាបថា ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនសម្រាប់បង្រៀននៅអនុវិទ្យាល័យ ឱ្យបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តនាស្អែក និងថ្ងៃបន្តបន្ទាប់ទៀត នៅសាលាភូមិន្ទរដ្ឋបាល និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១