វគ្គបណ្តុះបណ្តាលស្តីពីលិខិតបទដ្ឋានគតិយុត្តថ្មីៗពាក់ព័ន្ធការគ្រប់គ្រងមន្រ្តីរាជការស៊ីវិល
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦
ខេត្តកណ្តាល៖ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ មន្ទីមុខងារសាធារណ:ខេត្តកណ្តាលសហការជាមួយរដ្ឋបាលខេត្តកណ្តាល បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីលិខិតបទដ្ឋានគតិយុត្តថ្មីៗពាក់ព័ន្ធការគ្រប់គ្រងមន្រ្តីរាជការស៊ីវិល ដែលមានមន្រ្តីរាជការចូលរួមសរុបចំនួន១៧៧នាក់។ ការរៀបចំវគ្គបណ្តុះបណ្តាលនេះ មានគោលបំណងផ្សព្វផ្សាយជូនមន្រ្តីរាជការឲ្យជ្រួតជ្រាបពីខ្លឹមសារលិខិតបទដ្ឋានថ្មីៗទាំងនោះនិងចូលរួមអនុវត្តទាំងអស់គ្នា ជាពិសេសនោះគឺការគ្រប់គ្រងវត្តមានការងាររបស់មន្រ្តីរាជការស៊ីវិល និងមន្រ្តីជាប់កិច្ចសន្យាដើម្បីធានាប្រសិទ្ធភាពការងារ។