គណៈកម្មការរៀបចំការប្រឡងប្រជែង សូមបញ្ជាក់ជូនបេក្ខជនទាំងអស់ឱ្យបានជ្រាបថា យោងតាមនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងមន្ត្រីរាជការស៊ីវិល ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនសម្រាប់បង្រៀននៅអនុវិទ្យាល័យ ត្រូវកំណត់វិញ្ញាសា សម្រាប់ការប្រឡងជាពីរដំណាក់កាល រួមមាន៖
ស្ថិតនៅ៖ ព័ត៌មាននិងឯកសារ | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤
– វិញ្ញាសាប្រឡងដំណាក់កាលទី១ (ដើម្បីសម្រាំងបេក្ខជន) បេក្ខជនត្រូវបានសម្រាំងយកយ៉ាងច្រើនចំនួន ៣ដង នៃចំនួនដែលត្រូវបានជ្រើសរើស។ បេក្ខជនដែលប្រឡងជាប់ក្នុងដំណាក់កាលទី១ ទើបមានសិទ្ធបន្តទៅប្រឡងវិញ្ញាសានៅដំណាក់កាលទី២ បាន។
– វិញ្ញាសាប្រឡងដំណាក់កាលទី២ ពិន្ទុកំណត់លទ្ធផលនៃការប្រឡងប្រជែង គឺជាពិន្ទុសរុបនៃការប្រឡងប្រជែងដំណាក់កាលទី១ បូកនឹងពិន្ទុសរុបនៃការប្រឡងដំណាក់ទី២។
ដើម្បីទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធនឹងការប្រឡង សូមភ្ជាប់ជាមួយបណ្តាញផ្សព្វផ្សាយផ្លូវការនានារបស់ក្រសួងមុខងារសាធារណៈ តាមតំណមានជូនភ្ជាប់ខាងក្រោម៖
១.ក្រសួងមុខងារសាធារណៈ ៖ https://t.me/mcsgovkh
២.ព័ត៌មានមុខងារសាធារណៈ ៖ https://t.me/CivilServiceNews31