គណៈកម្មការរៀបចំការប្រឡងប្រជែង សូមប្រកាសទទួលស្គាល់សាធារណជន ចំនួន ៥០រូប ដែលបានដាក់ពាក្យចូលរួមសង្កេតការណ៍ ក្នុងដំណើរការប្រឡងប្រជែងជ្រើសគ្រូបង្រៀនសម្រាប់បង្រៀននៅអនុវិទ្យាល័យ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា


សូមអ្នកសង្កេតការណ៍ជាសាធារណជនទាំងអស់ ពិនិត្យនូវកាលបរិច្ឆេទ និងមណ្ឌលប្រឡង ដែលមានការបែងចែកតាមតារាងដូងមានភ្ជាប់ជូន និងសូមអនុវត្តន៍តាមបទប្បញ្ញត្តិ ដែលគណៈកម្មការបានដាក់ចេញឱ្យបានខ្ជាប់ខ្ជួន។


នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ https://maps.app.goo.gl/reJJJtjQjPsgiUH58


នៅថ្ងៃទី៣ ដល់ទី៥ ខែឧសភា ឆ្នាំ២០២៤ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល https://maps.app.goo.gl/pP5vxtjYWipPADPw6


នៅថ្ងៃទី៣ ដល់ទី៥ ខែឧសភា ឆ្នាំ២០២៤ នៅមណ្ឌលប្រឡងសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្តសេដ្ឋកិច្ច https://maps.app.goo.gl/3ejBLWywFAK9CZFw8


ចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ និងថ្ងៃបន្តបន្ទាប់ នៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល https://maps.app.goo.gl/pP5vxtjYWipPADPw6


បទបញ្ញាត្តិអ្នកសង្កេតការណ៍

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១