កិច្ចប្រជុំអន្តរក្រសួង ស្ថាប័ន ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់មន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឈឹម


កាលពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម រស់ សូផាន់ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសំណើសុំឆ្លងសេចក្តីព្រាងប្រកាសអន្តរក្រសួង ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់មន្ទីរព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីស្តីការក្រសួងមុខងារសាធារណៈ ដោយមានការចូលរួមពីតំណាងក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីជំនាញក្រសួងមុខងារសាធារណៈជាច្រើនរូប។


បន្ទាប់ពីកិច្ចស្វាគមន៍ និងការធ្វើបទបង្ហាញពីតំណាងក្រសួងសុខាភិបាល អង្គប្រជុំបានពិភាក្សាលម្អិតទៅលើចំណុចរួមមាន៖ ១)ពិនិត្យកែសម្រួលលើមុខងារ តួនាទីភារកិច្ច និងខ្លឹមសារនៅក្នុងសេចក្តីព្រាង ២)កំណត់រចនាសម្ព័ន្ធរបស់មន្ទីរពេទ្យ និង ៣)ផ្សេងៗ ។


ជាចុងក្រោយ អង្គប្រជុំបានសម្រេចឯកភាពលើសំណើសេចក្តីព្រាងប្រកាសខាងលើដោយផ្អែកលិខិតបទដ្ឋានគតិយុត្តជាធរមាន ហើយ ឯកឧត្តមប្រធាន បានកំណត់ឱ្យអង្គភាពជំនាញទទួលបន្ទុកកែសម្រួលបន្ថែមសេចក្តីព្រាងទៅតាមស្មារតីអង្គប្រជុំ និងបន្តយន្តការជាមួយក្រសួងសុខាភិបាល ដើម្បីរៀបចំសម្រេចចុងក្រោយ ដាក់ជូនថ្នាក់ដឹកនាំពិនិត្យនិងសម្រេច៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១