កិច្ចប្រជុំពិភាក្សាស្តីពី «ការពិនិត្យ ពិភាក្សាអំពីដំណើរការនៃការត្រួតពិនិត្យឡើងវិញ និងវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន» បានប្រព្រឹត្តទៅយ៉ាងរលូន ព្រមទាំងទទួលបានធាតុចូលជាច្រើន
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤
លទ្ធផលដ៏ល្អនៃកិច្ចប្រជុំនេះ បានកើតចេញពីការខិតខំប្រឹងប្រែង និងការគិតគូរពិចារណា របស់ក្រុមការងារបច្ចេកទេសយ៉ាងម៉ត់ចត់ គ្រប់ជ្រុងជ្រោយ រហូតផលិតបានទៅជាសេចក្តីព្រាងមួយដាក់ជូនគណៈកម្មាធិការពិនិត្យ និងផ្តល់យោបល់យ៉ាងផុលផុស។
គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ សូមថ្លែងអំណរគុណដល់ក្រុមការងារបច្ចេកទេសទាំងអស់ ដែលបានរៀបចំសិក្សា ស្រាវជ្រាវ ពិភាក្សា តាក់តែង នូវសេចក្តីព្រាង ស្តីពី ការពិនិត្យឡើងវិញ និងវិភាគមុខងារ រចនាសម្ព័ន្ធក្រសួង-ស្ថាប័ន នេះឡើងប្រកបដោយគុណភាព និងវិជ្ជាជីវៈ ឆ្ពោះទៅគោលដៅនៃការដាក់អនុវត្តវិធានការគន្លឹះទី២ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈក្នុងពេលដ៏ឆាប់ខាងមុខនេះ។