សេចក្តីជូនដំណឹងរបស់គណៈកម្មការរៀបចំការប្រឡងប្រជែង ស្តីពី ការទទួលសាធារណជនចុះឈ្មោះជាអ្នកសង្កេតការណ៍ក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន សម្រាប់បង្រៀននៅអនុវិទ្យាល័យ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា


គណៈកម្មការរៀបចំការប្រឡងប្រជែងបានសម្រេចឱ្យសាធារណជនស្ម័គ្រចិត្តចំនួន ៥០នាក់ ដាក់ពាក្យស្នើសុំចូលរួមសង្កេតការណ៍ ដោយផ្ទាល់ក្នុងការប្រឡងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ ដែលនឹងប្រព្រឹត្តទៅដូចខាង៖


– ថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤ នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ – ថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច


– ថ្ងៃសៅរ៍ ទី៤ ខែឧសភា ឆ្នាំ២០២៤ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច


– ថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០២៤ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច


– ថ្ងៃចន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤ និងថ្លៃបន្តបន្ទាប់នៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល។


សាធារណជនអាចដាក់ពាក្យតាមរយៈ QR Code ឬ Link https://forms.gle/bezzc7Lb1y9r31gR6 ចាប់ពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ត្រឹមម៉ោង ១២.០០ថ្ងៃត្រង់។


សូមបញ្ជាក់៖ អ្នកដាក់ពាក្យចំនួន៥០ដាក់ដំបូងដែលបំពេញព័ត៌មានគ្រប់គ្រាន់ និងច្បាស់លាស់ នឹងត្រូវបានជ្រើសរើសធ្វើជាអ្នកសង្កេតការណ៍ជាសាធារណជន៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១