កិច្ចប្រជុំអន្តរក្រសួង ពិនិត្យ និងពិភាក្សាលើការរៀបចំ និងការប្រព្រឹត្តទៅ រចនាសម្ព័ន្ធរបស់ក្រសួងរ៉ែ និងថាមពល


នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ស សាម៉ីឌី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសំណើសុំកែសម្រួល និងបំពេញបន្ថែមរចនាសម្ព័ន្ធថ្មីរបស់ក្រសួងរ៉ែ និងថាមពល។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងមុខងារសាធារណៈ ដោយមានការចូលរួមពីតំណាងក្រសួងរ៉ែ និងថាមពល តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញក្រសួងមុខងារសាធារណៈ ជាច្រើនរូប។


បន្ទាប់ពីបានស្តាប់បទបង្ហាញរបស់តំណាងក្រសួងរ៉ែ និងថាមពល អង្គប្រជុំបានពិភាក្សា និងផ្តល់ធាតុចូលមួយចំនួនរួមមាន៖ ១)ការកែសម្រួលមូលបទយោង និងទម្រង់គតិយុត្ត ២)ការកំណត់ចំនួនរចនាសម្ព័ន្ធថ្មីចំណុះក្រសួងរ៉ែ និងថាមពល ៣)កែសម្រួលលើមុខងារ ភារកិច្ច និងខ្លឹមសារនៃសេចក្តីព្រាងតាមមាត្រានីមួយៗ ៤)ផ្សេងៗ។


ជាចុងក្រោយ ឯកឧត្តមប្រធាន បានចាត់ឱ្យអង្គភាពជំនាញទទួលបន្ទុក កែសម្រួលបន្ថែមសេចក្តីព្រាងទៅតាមស្មារតីអង្គប្រជុំ រួចធ្វើលិខិតឆ្លើយតបទៅក្រសួងរ៉ែ និងថាមពល ដើម្បីបន្តយន្តការសម្រេចចុងក្រោយ ដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេច៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១