ប្រតិភូកែទម្រង់រដ្ឋបាលសាធារណៈ ចូលរួមកិច្ចប្រជុំយន្តការសម្របសម្រួលការកែទម្រង់ ៣ បូក ២


ឯកឧត្តម សិក ហេងឡុង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានដឹកនាំប្រតិភូកែទម្រង់រដ្ឋបាលសាធារណៈ ចូលរួមកិច្ចប្រជុំពិភាក្សាយន្តការសម្របសម្រួលការកែទម្រង់ ៣ បូក ២ កាលពីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះមានការចូលរួមពីតំណាងប្រតិភូក្របខណ្ឌការដ្ឋានកែទម្រង់ទាំង៥ របស់រាជរដ្ឋាភិបាល រួមមាន៖ កែទម្រង់រដ្ឋបាលសាធារណៈ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កែទម្រង់សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ កែទម្រង់ប្រព័ន្ធយុត្តិធម៌ និងកែទម្រង់ច្បាប់។


ក្នុងកិច្ចប្រជុំ បានពិភាក្សាទៅលើរបកគំហើញ និងបញ្ហាប្រឈមនៃការអនុវត្តការងារកែទម្រង់ ៣ បូក ២ នៅរដ្ឋបាលថ្នាក់ក្រោមជាតិរបស់ខេត្តប៉ៃលិន និងខេត្តបាត់ដំបង និងពិភាក្សាលើការរៀបចំវិបស្សនាប្រចាំឆ្នាំរបស់យន្តការសម្របសម្រួលការកែទម្រង់ ៣ បូក ២ ក្នុងគោលបំណងកំណត់សកម្មភាពអាទិភាព និងការប្រទាក់ក្រឡាគ្នារវាងកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល សម្រាប់អនុវត្តក្នុងឆ្នាំ២០២៤។


បន្ទាប់ពីពិភាក្សាតាមរបៀបវារៈខាងលើរួចមក អង្គប្រជុំបានកំណត់ស្នើឱ្យការដ្នានកែទម្រង់ទាំងអស់ពិនិត្យឡើងវិញ និងផ្តល់ធាតុចូលបន្ថែមពាក់ព័ន្ធនឹងសកម្មភាពដែលការដ្ឋាននីមួយៗត្រូវដាក់បញ្ចូលក្នុងផែនការសកម្មភាព នៃយន្តការសម្របសម្រួលការកែទម្រង់របស់រាជរដ្ឋាភិបាល(យ.ស.ក.) សម្រាប់ឆ្នាំ២០២៤ ដើម្បីយកទៅពិភាក្សាក្នុងកម្មវិធីវិបស្សនាប្រចាំឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩-៣០ ខែមេសា ឆ្នាំ២០២៤ នាពេលខាងមុខ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១