ក្រសួងមុខងារសាធារណៈ សូមព្រះបរមរាជានុញ្ញាត ក្រាបថ្វាយព្រះពរ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨


ក្នុងវរោកាសអភិលក្ខិតកាលដ៏មហានក្ខត្តឫក្សថ្លៃថ្លានៃពិធីបុណ្យចូលឆ្នាំថ្មី សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះរាជកាយពលមាំមួន ព្រះរាជបញ្ញាញាណភ្លឺថ្លាត្រចេះត្រចង់ ព្រះជន្មាទិឃាយុយឺនយូរជាងព្រះរយព្រះវស្សា ដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ និងសេចក្តីសុខក្សេមក្សាន្តដល់ប្រជានុរាស្ត្ររបស់ព្រះអង្គទូទាំងព្រះរាជាណាចក្រកម្ពុជា និងសូមព្រះករុណាព្រះអម្ចាស់ទ្រង់ប្រកបដោយព្រះពុទ្ធពរដ៏ប្រពៃថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិរន្តរ៍តរៀងទៅ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១