គណៈ ប្រតិភូមន្ត្រីរាជការក្រសួងមុខងារសាធារណៈចុះចែកអំណោយជូនកុមារពិការ ក្នុងបុរីទារកនិងកុមារជាតិ
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦
រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៦ គណៈប្រតិភូមន្ត្រីរាជការក្រសួងមុខងារសាធារណៈ សាលាភូមិន្ទរដ្ឋបាល និង លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការគ្រប់ក្រសួង-ស្ថាប័ន ក្នុងវគ្គបណ្តុះបណ្តាលថ្នាក់ដឹកនាំជាស្រ្តីនៃសាលាភូមិន្ទរដ្ឋបាល ដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បាននាំយក នំបឺហ្គឺ នំដូណាត់ បង្អែម ទឹកដោះគោស្រស់ ទឹកសុទ្ធ អង្ករ ទឹកស៊ីអីវ ទឹកត្រី ម្សៅសាប៊ូនិងថវិកាមួយចំនួន ជូនដល់កុមារពិការ ក្នុងបុរីទារកនិងកុមារជាតិ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។