អបអរសាទរនិងជូនពរសាសនិកខ្មែរឥស្លាម ក្នុងឱកាសចេញបួសរ៉ាម៉ាឌនឆ្នាំ២០២៤ និងបុណ្យរ៉យ៉ាហ្វីតទ្រី ឆ្នាំ១៤៤៥ ម.ស ២០២៤ គ.ស


ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងមុខងារសាធារណៈ សូមសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយ អបអរសារទរដ៏ក្រៃលែង ចំពោះបងប្អូន និងមន្ត្រីរាជការសាសនិកខ្មែរឥស្លាមទាំងអស់ ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ម៉ាឌនប្រកបដោយជោគជ័យ ហើយនឹងរីករាយស្វាគមន៍ថ្ងៃបុណ្យរ៉យ៉ាហ្វីតទ្រី នៅថ្ងៃពុធ ទី១ ខែស្ហាវ៉ាល់ ឆ្នាំ ១៤៤៥ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃទី ២កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។


ក្នុងឱកាសថ្ងៃកំណត់ចេញបួសរ៉ាម៉ាឌន និងបុណ្យរ៉យ៉ាហ្វីតទ្រី សូមបងប្អូន និងមន្ត្រីរាជការសាសនិកឥស្លាមទាំងអស់ សូមទទួលក្តីរីករាយ ក្នុងកសាងអំពើកុសលផលបុណ្យ ការបរិច្ចាគទាន និងការទំនាក់ ទំនងល្អជាមួយអ្នកជិតខាងខ្លួនប្រកបដោយសីលធម៌ដ៏ថ្លៃថ្នូរ ក្លាយជាពលរដ្ឋដ៏ល្អក្នុងសង្គម រក្សាបានភាពសុខុដុមរមនាទាំងក្នុងសហគមន៍ និងសង្គមជាតិ។


សូមជូនពរជ័យ សិរីសួស្តី សុភមង្គល វិបុលសុខ ដល់បងប្អូន និងមន្ត្រីរាជការសាសនិកខ្មែរឥស្លាមកម្ពុជា ទាំងក្នុង និងក្រៅប្រទេស ព្រមទាំងឥស្លាមនៅលើសាកលលោក និងសូមទទួលបាននូវសេចក្តីសុខចម្រើន និងជោគជ័យ សុភមង្គល រៀងរាល់ឆ្នាំ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១