កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការបង្កើត «អង្គភាពបរិវត្តកម្មឌីជីថលនៅតាមក្រសួង-ស្ថាប័ន»
ឯកឧត្តម គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសាធារណ: ដឹកនាំកិច្ចប្រជុំ អន្តរក្រសួងលើសេចក្តីព្រាងអនុក្រឹត្យស្តីពី«ការបង្កើតអង្គភាពបរិវត្តកម្ម ឌីជីថលនៅតាមក្រសួង ស្ថាប័ន» នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមុខងារសាធារណ:។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ សរុបចំនួន៣៥នាក់។
«អង្គភាពបរិវត្តកម្មឌីជីថលនៅតាមក្រសួង-ស្ថាប័ន» ដែលសរសេរជាអក្សរកាត់ថា អ.ប.ឌ ដែលកំពុងពិភាក្សាបង្កើត ជាអង្គភាពដែលស្ថិតក្នុងអង្គការលេខ នៃរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ដែលមានតួនាទីនានា ក្នុងគោលដៅ ដឹកនាំ សម្របសម្រួលការអនុវត្តក៏ដូចជារៀបចំផែនការការងារដែលជួយជំរុញបរិវត្តកម្មឌីជីថលរបស់ក្រសួង ស្ថាប័ន និងការងារចាំបាច់ផ្សេងៗទៀតដែលពាក់ព័ន្ធជាមួយបរិវត្តកម្មឌីជីថល ស្របតាមគោលការណ៍ណែនាំ និងគោលនយោបាយរដ្ឋាភិបាលឌីជីថល៕