សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ក្នុងពិធីបិទ«សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ»


នារសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីបិទ«សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ» នៅ ដឺ ព្រមមៀ សេនធ័រ សែនសុខ រាជធានីភ្នំពេញ។


ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានរបាយការណ៍ពីលទ្ធផលនៃអង្គសន្និបាត ក៏ដូចជាសមិទ្ធផលការងារសំខាន់ៗរបស់ក្រសួងមុខងារសាធារណៈ ដែលបានសម្រចកន្លងមក រួមទាំងទិសដៅការងារឆ្នាំ២០២៤។


មានប្រសាសន៍នៅក្នុងអង្គសន្និបាត សម្តេចធិបតី បានផ្តល់អនុសាសន៍ដល់ក្រសួងមុខងារសាធារណៈ និងក្រសួង-ស្ថាប័នដទៃទៀត ចំនួន ៩ ចំណុច ដែលគាំទ្រទៅដល់ការងារកែទម្រង់រដ្ឋបាលសាធារណៈ។


គួរម្លឹកផងដែរថា សន្និបាតនេះបានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ទី៤ ខែមេសា ឆ្នាំ២០២៤។ សូមគោរពថ្លែងអំណរគុណដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានចូលរួមធ្វើឱ្យសន្និបាតនេះ បានបញ្ចប់ដោយរលូន និងសម្រេចបានលទ្ធផលជាផ្លែផ្កា ជាទីមោទនៈ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១