ក្រសួងមុខងារសាធារណៈ ធ្វើរបាយការណ៍លទ្ធផលការងារជូនមន្ត្រីក្រោមឱវាទទូទាំងប្រទេស
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤
នៅក្នុងថ្ងៃទី២នៃសន្និបាត ក្រសួងមុខងារសាធារណៈ ធ្វើរបាយការណ៍បូកសរុបសមិទ្ធផលការងាររបស់ក្រសួង រួមជាមួយផែនការថវិកា និងផែនការប្រតិបត្តិប្រចាំឆ្នាំ និងថវិកា ជូនអង្គសន្និបាត និងមន្ត្រីក្រោមឱវាទទូទាំងប្រទេសតាមប្រព័ន្ធអនឡាញ។ ជាមួយគ្នានេះ តំណាងមន្ទីរមុខងារសាធារណៈចំនួន២គឺ មន្ទីរមុខងារសាធារណៈខេត្តកំពង់ស្ពឺ និងខេត្តស្ទឹងត្រែង បានបន្តធ្វើបទបង្ហាញ ដើម្បីចែករំលែកបទពិសោធន៍ការងារជូនអ្នកចូលរួមទូទាំងប្រទេស។ បន្ទាប់មក អង្គសន្និបាតបានស្តាប់នូវបទបង្ហាញស្តីអំពីប្រធានបទមួយទៀតគឺ ការងារសវនកម្មផ្ទៃក្នុង មុនឈានដល់កិច្ចពិភាក្សា ដែលដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ៕