កិច្ចប្រជុំក្រុមការងារចម្រុះ ដើម្បីពិនិត្យ និងពិភាក្សាលើផែនការចុះធ្វើជំរឿនមន្ត្រីរាជការស៊ីវិល មន្ត្រីជាប់កិច្ចសន្យា និងឧទ្យានុរក្ស នៃក្រសួងបរិស្ថាន
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំក្រុមការងារចម្រុះ ដើម្បីពិនិត្យ និងពិភាក្សាលើផែនការចុះធ្វើជំរឿនមន្ត្រីរាជការសីុវិល មន្ត្រីជាប់កិច្ចសន្យា និងឧទ្យានុរក្ស នៃក្រសួងបរិស្ថាន នាពេលខាងមុខនេះ។ ក្រសួងមុខងារសាធារណៈ សូមកោតសរសើរ និងលើកទឹកចិត្ត ដល់ក្រសួងបរិស្ថាន ចំពោះការខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងកិច្ចការពង្រឹងសមត្ថភាពស្ថាប័ន ស្របពេលជាមួយនឹងការដំឡើងប្រាក់បៀវត្ស និងប្រាក់កម្រៃប្រចាំខែកាន់តែសមរម្យជាបន្តបន្ទាប់។ កិច្ចការជំរឿននេះ នឹងចូលរួមចំណែកក្នុងការអនុវត្តកំណែទម្រង់រដ្ឋបាលសាធារណៈឲ្យទទួលបានជោគជ័យ។