ក្រសួងមុខងារសាធារណៈ ដឹកនាំកិច្ចប្រជុំពិនិត្យលើសំណើសុំបន្តនីតិវិធីរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រី ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងនៅអគ្គនាយកដ្ឋានរតនាគារជាតិ
នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ខៀវ ច័ន្ទប៊ុនធឿន រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ បានដឹកនាំប្រជុំពិនិត្យលើសំណើសុំបន្តនីតិវិធីរៀបចំការប្រឡងប្រជែងជ្រើសរើសបេក្ខជនជា សិស្ស និស្សិត និងសាធារណជន ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានិងជ្រើសរើសមន្រ្តីរាជការ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានរតនាគារជាតិ នៅទីស្តីការក្រសួងមុខងារសាធារណៈ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយអង្គភាពជំនាញ រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ នៃក្រសួងមុខងារសាធារណៈ។
អង្គប្រជុំបានសម្រេចឯកភាពទៅលើសំណើបន្តនីតិវិធីរៀបចំការប្រឡងប្រជែងជ្រើសរើសបេក្ខជនចំនួន ២៥០នាក់ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ហើយ និងបន្តរៀបចំការងារជាបន្តទៀត ឆ្ពោះទៅកាន់ការផ្សព្វផ្សាយ និងការប្រឡងប្រជែងនាពេលខាងមុខ៕