ក្រសួងមុខងារសាធារណៈ ទទួលកុំព្យូទ័រ ពីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍

នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ក្រសួងមុខងារសាធារណៈ បានទទួលកុំព្យូទ័រ ចំនួន២៤២ គ្រឿង (អេក្រង់ ចំនួន២០ គ្រឿង) ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយមានការអញ្ជើញចូលរួមប្រគល់ និងទទួលពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ នៅទីស្តីការក្រសួងមុខងារសាធារណៈ។

សូមបញ្ជាក់ថា កុំព្យូទ័រដែលក្រសួងមុខងារសាធារណៈទទួលបាននាព្រឹកនេះ រួមមាន៖ ១.កុំព្យូទ័រ ចំនួន២៤២គ្រឿង(Laptop ចំនួន៦០គ្រឿង) ២.Monitor Dell 24″ ចំនួន២០គ្រឿង។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១