ក្រុមបាល់ទាត់ស.ស.យ.ក. វិស័យមុខងារសាធារណៈ ឈ្នះឡើងទៅវគ្គកណ្តាលផ្តាច់ព្រ័ត្រ ជាប្រវត្តិសាស្ត្រ

កាលពីល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញចូលរួមទស្សនាការប្រកួតបាល់ទាត់ពាន់រង្វាន់អន្តរក្រសួង-ស្ថាប័ន រវាងក្រុមបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យមុខងារសាធារណៈ និងក្រុមបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជានៃធនាគារជាតិនៃកម្ពុជា នៅកីឡាដ្ឋានកងយោធពលខេមរភូមិន្ទ ដើម្បីលេីកទឹកចិត្តដោយផ្ទាល់ជូនដល់ក្រុមកីឡាករទាំងពីរក្រុម។

ជាលទ្ធផល ក្រុមបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យមុខងារសាធារណៈ បានយកឈ្នះ ក្នុងលទ្ធផល ១ ទល់នឹង ០ ហើយបានឈានមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ក្នុងកម្មវិធីប្រកួតកីឡាបាល់ទាត់ពាន់រង្វាន់ “មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន”។

សូមបញ្ចាក់ថា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ក្រុមបាលទាត់សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យមុខងារសាធារណៈ នឹងប្រកួតជាមួយក្រុមបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសុខាភិបាល នៅកីឡាដ្ឋានកងយោធពលខេមរភូមិន្ទ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១