បន្ទាប់ពីបានទទួលជ័យលាភីលេខ១ អង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ទូទាំងប្រទេស ឆ្នាំ២០២៣ បានរៀបចំពិធីដង្ហែពានរង្វាន់ ដោយមានការចូលរួមសាទរពីសំណាក់សិស្សានុសិស្ស ប្រជាពលរដ្ឋ មន្ត្រីរាជការនៅមូលដ្ឋានយ៉ាងច្រើនកុះករ

ជាលទ្ធផលនៃការវាយតម្លៃរបស់គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ ក្នុងឆ្នាំ២០២៣ អង្គភាពដែលទទួលជ័យលាភីចំណាត់ថ្នាក់លេខ១ មានចំនួន៤អង្គភាព រួមមាន៖

– សម្រាប់វិស័យអប់រំមាន៣ អង្គភាព៖ សាលាអនុវិទ្យាល័យភ្នំយ៉ាត ខេត្តប៉ៃលិន សាលាបឋមសិក្សាស្វាយជ្រំ ខេត្តស្វាយរៀង និងសាលាបឋមសិក្សាសម្តេចជាស៊ីម ខេត្តបាត់ដំបង

– សម្រាប់វិស័យសុខាភិបាលមាន១អង្គភាព៖ មណ្ឌលសុខភាពសំរោង ខេត្តពោធិ៍សាត់៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១