គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជម្រាបជូនបេក្ខជនទាំងអស់ ឱ្យបានជ្រាបថា ការដាក់ពាក្យតាមប្រព័ន្ធអនឡាញ នៃការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន សម្រាប់បង្រៀននៅអនុវិទ្យាល័យ នឹងត្រូវបិទបញ្ចប់ការទទួលពាក្យ(បំពេញព័ត៌មាន និងដាក់ស្ទើ) ក្នុងប្រព័ន្ធអនឡាញ ត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទីជាកំហិត


ចំពោះបេក្ខជនដែលបានបំពេញពាក្យសុំសិទ្ធិប្រឡង និងដាក់ស្នើរួចហើយ សូមចូលទៅ កាន់គេហទំព័រ sms.era.gov.kh ដើម្បីទទួលបានព័ត៌មានតាមរយៈសារឆ្លើយតប និងបំពេញលក្ខខណ្ឌបន្ត ត្រឹមថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទី។


ក្រុមការងារនឹងរៀបចំបញ្ជីឈ្មោះបណ្តោះអាសន្ន ដើម្បីឱ្យបេក្ខជនធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មាន តាមរយៈតំណភ្ជាប់៖ https://lms.era.gov.kh/qrlink/3c និងស្តេន QR Code ចាប់ពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទីជាកំហិត។


បញ្ជាក់៖ ចំពោះព័ត៌មានផ្សេងៗ សូមទំនាក់ទំនងតាមទូរស័ព្ទ ឬប្រព័ន្ធ Telegram៖ ០៩៨ ៥៥២ ៥៧៧, ០១១ ៨៩២ ០៣៩, ០១២ ៧៥៧ ៣៨០, ០៦១ ២៦៨ ៩៩៩, ០៧៨ ២៤៣ ២៣៥, ០១២ ៨៤៣ ១១៤, ០១៧ ៥៥១ ០២១៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១