ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ អ៉ីវ ថុង

នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំប្រតិភូ អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ អ៉ីវ ថុង ដែលបានទទួលមរណភាពនៅថ្ងៃសុក្រ ១៣រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១១:១៥នាទី យប់ ក្នុងជន្មាយុ ៧៦ឆ្នាំ ដោយរោគាពាធ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការទាំងអស់នៃក្រសួងមុខងារសាធារណៈ សូមចូលរួមរំលែកនូវមរណទុក្ខដោយក្តីស្រណោះ និងអាឡោះអាល័យបំផុតជាមួយ និងក្រុមគ្រួសារសព និងសូមបួងសួងដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមឱ្យដួងវិញ្ញាណក្ខន្ធរបស់ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ អ៉ីវ ថុង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ពិធីបុណ្យសពធ្វើឡើងនៅគេហដ្ឋានលោក អ៉ីវ​ សុបុណ្ណ និងលោកជំទាវ ពេជ សូរិយា ស្ថិតនៅបុរីជីបម៉ុង (អតីតបុរីហ្គ្រេនភ្នំពេញ) ផ្ទះលេខ ២៩ ផ្លូវលេខ១ (ផ្លូវហ្គ្រេន)ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១