អបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤


សូមចូលរួមអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា (៨ មីនា ១៩១១ – ៨ មីនា ២០២៤) ក្រោមមូលបទ “ស្រ្តី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល” ក្នុងគោលបំណងរំលេចសក្តានុពល និងសារសំខាន់នៃការចូលរួម និងភាពជាតំណាងនៃស្រ្តី និងក្មេងស្រី នៅក្នុងសេដ្ឋកិច្ច និងសង្គមឌីជីថល របស់កម្ពុជា។


ទិវាអន្តរជាតិនារីត្រូវបានប្រារព្ធធ្វើឡើងនៅ ថ្ងៃទី ០៨ ខែមីនា នៅទូទាំងពិភពលោក ជារៀងរាល់ឆ្នាំ ក្នុងគោលបំណង បន្តរំលេចតម្លៃនិងលើកកម្ពស់ដល់នារីទាំងអស់ក្នុង ពិភពលោក ដែលអាចទទួលបានសិទ្ធិ គ្រប់យ៉ាងពេញលេញដូចបុរសដែរ រួមមាន ការគោរពស្ត្រី ស្រលាញ់ស្ត្រី ការលើកកម្ពស់ស្ត្រីក្នុងសេដ្ឋកិច្ច កាងារនយោបាយ និងការចូលរួម កិច្ចការក្នុងសង្គម រហូតដល់គេចាត់ ទុកស្ត្រី ជាមាតានៃពិភពលោក ។


ក្នុងឱកាសដ៏វិសេសវិសាលនេះ សូមថ្វាយព្រះពរ និងគោរពជូនពរ ព្រមទាំងជូនពរដល់ស្ត្រី និងក្មេងស្រីនៅទូទាំងព្រះរាជាណាចក្រកម្ពុជា សូមមានព្រះរាជពល និងសុខភាពល្អបរិបូរណ៍ ជោគជ័យគ្រប់ភារកិច្ច និងជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១