នៅសាលាភូមិន្ទរដ្ឋបាល ពេលនេះ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានបញ្ចប់ដោយជោគជ័យ


នៅសាលាភូមិន្ទរដ្ឋបាល ពេលនេះ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានបញ្ចប់ដោយជោគជ័យ បេក្ខជនធ្វើដំណើរចាកចេញពីបន្ទប់ប្រឡងប្រកបដោយទឹកមុខរីករាយ និងមានជំនឿចិត្តយ៉ាងមុតមាំ ព្រមទាំងមានសាច់ញាតិរង់ចាំទទួលនៅខាងក្រៅមណ្ឌលប្រឡង ដោយស្នាមញញឹម និងជឿជាក់មកលើក្រសួងមុខងារសាធារណៈ ក្នុងការរៀបចំការប្រឡងប្រជែងនេះ ពិតជាស្របតាមគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។


ក្រសួងមុខងារសាធារណៈ សូមថ្លែងអំណរគុណ ដល់ក្រុមការងារ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមធ្វើឱ្យដំណើរការប្រឡងប្រជែងនៅថ្ងៃនេះ ប្រព្រឹត្តទៅដោយរលូន មានសណ្តាប់ធ្នាប់ អនុលោមតាមគោលការណ៍ ក៏ដូចជានិយាមនីតិវិធីប្រតិបត្តិ ដែលបានដាក់ចេញ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១