ព្រឹកនេះ គឺជាការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូន


ដូចសព្វមួយដង រាល់ការប្រឡងប្រជែងតែងតែអនុវត្តន៍តាមនិយាមនីតិវិធីប្រតិបត្តិនៃការប្រឡងប្រជែង ដែលការរៀបចំតាក់តែងវិញ្ញាសា នាពេលព្រឹក និងប្រឡងនាពេលរសៀល។ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូន នឹងចាប់ផ្តើមនៅម៉ោង ១២៖៣០ នាទី ក្រោមវិញ្ញាសាចំនួន៣ រួមមាន៖ ១.វិញ្ញាសាវប្បធម៌ទូទៅ ២.វិញ្ញាសាជំនាញ និង ៣.វិញ្ញាសាភាសាអង់គ្លេស។


សូមជម្រាបជូនដល់បេក្ខជនត្រូវមកដល់មណ្ឌលប្រឡង ១ម៉ោងមុនការប្រឡង(ម៉ោង១១៖៣០នាទី) ព្រមទាំងភ្ជាប់មកជាមួយនូវ៖


១-សលាកបត្រឯកត្តជន និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតបញ្ជាក់អត្តសញ្ញាណផ្សេងទៀត ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច។


២-ប៊ិចពណ៌ខៀវ និងបន្ទាត់ សម្រាប់ប្រើប្រាស់ពេលប្រឡង។


បេក្ខជនមិនត្រូវយកឯកសារផ្សេងៗ ព្រមទាំងឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ទូរស័ព្ទ នាឡិកាឆ្លាតវៃ…) ចូលក្នុងមណ្ឌលប្រឡងជាដាច់ខាត និងមិនមានការទទួលរក្សាទុកនោះទេ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១