ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការចូលបម្រើការងារក្នុងក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ចប់ជាស្ថាពរ និងដោយរលូន


តាំងពីព្រលឹម ម៉ោង ៦:០០ ព្រឹក គណៈកម្មការមេប្រយោគនៃគណៈកម្មការរៀបចំការប្រឡងប្រជែង បានតាក់តែងវិញ្ញសាសរសេរ។ ក្រោយពីរៀបចំវិញ្ញាសារួចរាល់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំប្រឡងប្រជែង បានជ្រើសរើសវិញ្ញាសា សម្រាប់ការប្រឡងប្រជែងនៅពេលរៀល។


នៅម៉ោង ១:៤៥ នាទីរសៀល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានអញ្ជើញបើកវិញ្ញាសា ដែលដំណើរការប្រឡងប្រជែងចាប់ផ្តើមនៅម៉ោង ២:០០ រសៀល រហូតដល់ម៉ោង ៤:០០ រសៀល។


នៅវេលាម៉ោង ៥:៣០ នាទីល្ងាច គណៈកម្មការរៀបចំការប្រឡងប្រជែង បានវិចខ្ចប់សន្លឹកកិច្ចការរបស់បេក្ខជន ដាក់ក្នុងកេះដែកបិទជិត និងមានសុវត្ថិភាព ដើម្បីដឹកជញ្ជូនទៅកាន់មណ្ឌលកំណែ នៅសាលាភូមិន្ទរដ្ឋបាល សម្រាប់កែសន្លឹកកិច្ចការ ចាប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ តទៅ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១