អបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ”
ស្ថិតនៅ៖ លិខិត, លិខិតបទដ្ឋានគតិយុត្ត | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤
អត្ថបទសង្ខេប៖
អបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ”
សូមសម្តែងរំលឹកដឹងគុណចំពោះបុព្វបុរសដូនតាខ្មែរគ្រប់ជំនាន់ ដែលបានពលី លះបង់ ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ទាំងរូបី និងអរូបី ដ៏សម្បូរបែប បន្សល់ទុកជាមរតកដ៏មានមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់កូនចៅជំនាន់ក្រោយ។
កូនខ្មែរគ្រប់ៗរូបមានកិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាពិសេសយុវជនជាទំពាំងស្នងឫស្សី ដែលជាម្ចាស់កេរតំណែលដ៏ថ្លៃថ្លានេះ ចូលរួមអភិរក្ស លើកស្ទួយសម្បត្តិវប្បធម៌ខ្មែរឱ្យកាន់តែខ្ទរខ្ទារឡើង និងបន្តនិរន្តរភាពតទៅ៕
លេខលិខិត៖
កាលបរិច្ឆេទ៖ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤
ទាញយកឯកសារ៖ PDF File: ទាញយក | Download 266 KB
ចំនួនអ្នកទស្សនា៖ 1175 Views