សេចក្តីជូនដំណឹងរបស់គណៈកម្មការរៀបចំការប្រឡងប្រជែង ស្តីពី ការទទួលសាធារណជនចុះឈ្មោះជាអ្នកសង្កេតការណ៍ក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការក្នុងក្របខណ្ឌ (១)អង្គភាពប្រឆាំងអំពើពុករលួយ (២)ក្រសួងសាធារណការនិងដឹកជញ្ជូន និង(៣)ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម័យប្រឡងថ្ងៃទី៣ ទី៤ និងទី៥ ខែមីនា ឆ្នាំ២០២៤

អត្ថបទសង្ខេប៖


សេចក្តីជូនដំណឹងរបស់គណៈកម្មការរៀបចំការប្រឡងប្រជែង ស្តីពី ការទទួលសាធារណជនចុះឈ្មោះជាអ្នកសង្កេតការណ៍ក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការក្នុងក្របខណ្ឌ (១)អង្គភាពប្រឆាំងអំពើពុករលួយ (២)ក្រសួងសាធារណការនិងដឹកជញ្ជូន និង(៣)ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម័យប្រឡងថ្ងៃទី៣ ទី៤ និងទី៥ ខែមីនា ឆ្នាំ២០២៤។ គណៈកម្មការរៀបចំការប្រឡងប្រជែងបានសម្រេចឱ្យសាធារណជនស្ម័គ្រចិត្តចំនួន ១០នាក់ ដាក់ពាក្យស្នើសុំចូលរួមសង្កេតការណ៍ ដោយផ្ទាល់នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ និងនៅសាលាភូមិន្ទរដ្ឋបាល នៅថ្ងៃទី៤ និងទី៥ ខែមីនា ឆ្នាំ២០២៤ ព្រមទាំងនៅថ្ងៃបន្តបន្ទាប់នៅមណ្ឌលកំណែ។ សាធារណជនអាចដាក់ពាក្យតាមរយៈQR Code ឬ Link https://forms.gle/8UaXvTAZobhH71Rg7 ចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃសុក្រ ទី១ ខែមីនាឆ្នាំ២០២៤ ត្រឹមម៉ោង១២.០០រសៀល៕

លេខលិខិត៖

កាលបរិច្ឆេទ៖ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤


ទាញយកឯកសារ៖ PDF File: ទាញយក | Download 19 MB

ចំនួនអ្នកទស្សនា៖​ 202 Views

ត្រទ្បប់ក្រោយ៖

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១